[បរទេស] កាលពីពេលថ្មីៗកន្លែងទៅនេះ រថយន្តអគ្គិសនីប្រើថាមពលអគ្គិសនីសុទ្ធ XPENG G9 ស៊េរីឆ្នាំ ២០២៣ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី XPENG G9 បានទទួលពិន្ទុទៅលើការ៖
- ការពរអ្នកដំណើរពេញវ័យចំនួន ៨៥ ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៨៥ ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៨ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៨ ភាគរយ
Xpeng G9 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SEPA platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥៤៣ សេះ និងកម្លាំងរមួល ៧១៧ ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៩៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿនអាចសាកពី ២០% ទៅ ៨០% ត្រឹមរយៈពេល ២០ នាទី ៕