ឡានអគ្គិសនីអាចបង្កើនល្បឿន លឿនជាងគេបំផុតលើលោក ចេញលក់ហើយ ឯតម្លៃមិនថោកទេ!

ក្រុមហ៊ុន Aspark បានប្រកាសចេញរថយន្តអគ្គិសនីម៉ូដែល Owl របស់ខ្លួន កាលពីឆ្នាំ២០១៩ ហើយឥឡូវនេះវាបានចេញលក់ជាផ្លូវការហើយ សម្រាប់ទីផ្សារអាមេរិកខាងជើង និងអឺរ៉ុប។

Aspark Owl បានអះអាងថាខ្លួនគឺជារថយន្តដែលអាចបង្កើនល្បឿន បានលឿនជាងគេបំផុតលើពិភពលោក ដោយពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលត្រឹមតែ ១,៧២វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ៤០០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីអាចសម្រេចនូវការរត់ស្ទុះដ៏ល្បឿននេះបាន Owl ត្រូវបំពាក់ម៉ូទ័រអគ្គិសនីចំនួន ៤ ដែលបង្កើតកម្លាំងសរុបបានរហូតដល់ទៅ ១ ៩៨៥ សេះ។ ជាមួយគ្នានេះ វាបំពាក់កញ្ចប់អាគុយអគ្គិសនី ទំហំ ៦៤ គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាអាចរត់បានចម្ងាយ ២៨០ ម៉ាយ៍ ឬ ៤៥០ គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

ក្រៅពីមានដំណើរការដ៏អស្ចារ្យ រថយន្តអគ្គិសនីនេះក៏មានបំពាក់តួខ្លួនជា Carbon Fiber ព្រមទាំងប្រព័ន្ធ sports active aerodynamics និង ប្រព័ន្ធហ្វ្រាំង carbon ceramic ទៀតផង។

គួរឲ្យដឹងថា រថយន្ត Aspark Owl នឹងត្រូវផលិតត្រឹមតែ ៥០ គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃ ៣,៥ លានដុល្លារក្នុងមួយគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម