ឡានអគ្គិសនី និងឡាន PHEV លក់បានកាន់តែច្រើនលើសមុននៅផ្សារអឺរ៉ុប

ចំនួនរថយន្តថ្មីដែលបានចុះបញ្ជីនៅទូទាំងទីផ្សារអឺរ៉ុបកាលពីខែកក្កដា មានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ ប៉ុន្តែការលក់រថយន្តអគ្គិសនី និងរថយន្តប្រភេទ Plug-in Hybrid នៅតែបន្តមានការកើនឡើង។

ទិន្នន័យពី JATO Dynamics បង្ហាញថាមានរថយន្តថ្មីចំនួន ៩៦៧ ៨៣០គ្រឿងបានចុះបញ្ជីនៅទូទាំងទីផ្សារទាំង២៦នៅអឺរ៉ុប កាលពីខែកក្កដា។ ចំនួននេះគឺធ្លាក់ចុះ ២៤% ធៀបនឹងចំនួនកាលពីខែកក្កដាឆ្នាំ២០២០ ប៉ុន្តែចំនួនរថយន្តថ្មីចុះបញ្ជីរយៈពេល៧ខែដំបូងនៃឆ្នាំ២០២១នៅតែមានចំនួនវិជ្ជមាន ដែលមានច្រើនជាងឆ្នាំមុន ១៧%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាលពីខែកក្កដាចំនួនលក់រថយន្តម៉ាស៊ីនពីស្តុងមានចំនួន ៥៩% នៃចំនួនលក់សរុបដែលបន្តធ្លាកចុះធៀបនឹងចំនួនលក់ ៥៩,៨% កាលពីខែកក្កដាឆ្នាំមុន ខណៈដែលរថយន្តអគ្គិសនីថ្មីបានកើនឡើងចំនួន ៤៩ ០០០គ្រឿង រវាងខែកក្កដាឆ្នាំ២០២០ និងកក្កដា២០២១ និងកើនឡើង ១២៥ ០០០គ្រឿង បើធៀបនឹងខែកក្កដាឆ្នាំ២០១៩។

រថយន្តដែលលក់ដាច់ជាងគេនៅអឺរ៉ុបប្រចាំខែកក្កដាគឺរថយន្ត Dacia Sandero ដែលលក់បាន ២០ ៤៤៦គ្រឿង ខណៈរថយន្ត Plug-in Hybrid លក់ដាច់ជាងគេគឺរថយន្ត Ford Kuga អាចលក់បាន ៤២៤៧គ្រឿង និងរថយន្ត VW ID.3 ជារថយន្តអគ្គិសនីលក់ដាច់ជាងគេអាចលក់បាន ៥៤៣៣គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម