ឡានអគ្គិសនី នឹងថោកជាងឡានប្រើសាំងនៅត្រឹមឆ្នាំ២០៣០

ស្ថាប័ន BloombergNEF បានធ្វើការព្យាករណ៍ថាថ្លៃចំណាយលើការផលិតអាគុយនឹងមានការថយចុះ ដែលនឹងធ្វើឲ្យរថយន្តអគ្គិសនីកាន់តែមានភាពប្រកួតប្រជែងជាមួយនឹងរថយន្តប្រើថាមពលប្រេងឥន្ធននៅក្នុងពេលប្រហែល៦ឆ្នាំទៀត។

បច្ចុប្បន្ននេះតម្លៃមុនគិតពន្ធរបស់រថយន្តអគ្គិសនីខ្នាតកណ្ដាលនៅទីផ្សារចក្រភពអង់គ្លេសគឺមានប្រមាណ ៤០ ៥០០ដុល្លារ ប្រៀបនឹងតម្លៃ ២២ ៦០០ដុល្លារសម្រាប់រថយន្តប្រើប្រាស់ថាមពលប្រេងឥន្ធនៈ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដីនៅត្រឹមឆ្នាំ ២០២៦ រថយន្តទាំងពីរប្រភេទនេះត្រូវបានគេព្យាករណ៍ថានឹងមានតម្លៃប្រមាណ ២៣ ១០០ដុល្លារដូចគ្នា។ ហើយនៅត្រឹមឆ្នាំ២០៣០ រថយន្តអគ្គិសនីនឹងមានតម្លៃប្រមាណ ១៩ ៨០០ដុល្លារ ខណៈដែលរថយន្តប្រើប្រេងឥន្ធនៈនឹងមានតម្លៃថ្លៃជាងគឺប្រមាណ ២៤ ២០០ដុល្លារ។

គួរដឹងថាបច្ចុប្បន្ននេះអាគុយរថយន្តគឺមានតម្លៃមិនក្រោម ១០០ដុល្លារឡើងសម្រាប់ចំណុះ ១គីឡូវ៉ាត់ម៉ោង ដែលធ្វើឲ្យការផលិតរថយន្តអគ្គិសនីមានចំណាយខ្ពស់។ ចំណាយលើអាគុយរថយន្តគឺមានចំណែកប្រមាណ ២៥% ទៅ ៤០% សម្រាប់ថ្លៃចំណាយផលិតរថយន្តអគ្គិសនីសរុប ដែលធ្វើឲ្យក្រុមហ៊ុនរថយន្តជាច្រើននៅរារែកក្នុងការផ្លាស់ទៅរថយន្តអគ្គិសនី ដោយសារតែទទួលបានផលចំណេញទាប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម