ឡានអគ្គិសនី Audi E-Tron ចេញតម្លៃលក់នៅវៀតណាម ចាប់ពីជិត ១២ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្ត Audi E-Tron បានប្រកាសចេញជាផ្លូវការនៅប្រទេសវៀតណាមតាមរយៈកម្មវិធីតាំងបង្ហាញរថយន្តវៀតណាម ជាមួយតម្លៃលក់ចាប់ពីប្រមាណ ១១៩ ៦០០ដុល្លារ ដោយមានចែកចេញជាប្រភេទ 50 quattro និងប្រភេទ 55 quattro។

រថយន្តដែលលក់នៅវៀតណាមមានបំពាក់អាគុយចំណុះ ៧១kWh ដែលពេលសាកភ្លើងពេញអាចបើកបរបានចម្ងាយ ៣៣៦​គីឡូ​ម៉ែត្រ។ បើប្រើប្រាស់ដុំសាកស្តង់ដារ ១១kW រថយន្តនេះអាចសាកភ្លើងបានពេញក្នុងពេល ៨ម៉ោង ប៉ុន្តែវាក៏គាំទ្រដុំសាក​ល្បឿន លឿនផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

E-Tron 50 quattro មានបំពាក់ម៉ូទ័រអគ្គិសនីចំនួនពីរ ដែលផលិតកម្លាំងបានសរុប ៣០៨សេះ និងប្រើប្រអប់លេខមួយវគ្គ ជាមួយប្រភេទបើកបរដែលមានចំនួន៧ប្រភេទ ផ្អែកតាមស្ថានភាពផ្លូវ ចំណែកឯប្រភេទ 55 quattro មិនមានបញ្ជាក់ពីលក្ខណៈបច្ចេកទេសនៅឡើយទេ។

គួរដឹងថា E-Tron គឺជារថយន្តអគ្គិសនីទីពីររបស់ Audi ដែលមានលក់នៅប្រទេសវៀតណាម ក្រោយការប្រកាសចេញរថយន្ត E-Tron GT Sedan កាលពីខែកក្កដា ដោយរថយន្តនេះមានផ្ដល់ការធានារយៈពេល៣ឆ្នាំ មិនកំណត់គីឡូម៉ែត្រ ខណៈដែលអាគុយមានការធានារយៈពេល៨ឆ្នាំ ឬ ១៦០ ០០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម