ឡានអគ្គិសនី Audi Q4 e-tron លក់តម្លៃចាប់ពីជាង៤ម៉ឺនដុល្លារ នៅអាមេរិក

Audi ប្រចាំសហរដ្ឋអាមេរិកបានប្រកាសថារថយន្ត Q4 40 e-tron ដែលជារថយន្តខ្នាតតូចជាងគេនៃសែស្រឡាយរថយន្ត SUV អគ្គិសនីរបស់ខ្លួន នឹងមានដាក់លក់នៅក្នុងតម្លៃចាប់ពី ៤៣ ៩០០ដុល្លារ។

Audi Q4 e-tron ឯណោះវិញនឹងមានតម្លៃចាប់ពី ៤៩ ៩០០ដុល្លារ ខណៈដែលរថយន្ត Q4 Sportback 50 e-tron នឹងមានតម្លៃចាប់ពី ៥២ ៧០០ដុល្លារ។ រថយន្តទាំងអស់នេះសុទ្ធតែទទួលបានប្រាក់ឧបត្ថម្ភចំនួនរហូតដល់ ៧ ៥០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Q4 50 និង Q50 Sportback មានបំពាក់ម៉ូទ័រអគ្គសនីភ្លោះ ដែលអាចផលិតកម្លាំងបាន ២៩៥សេះ ដែលមានចម្ងាយបើកបរប្រមាណ ៣៨៨គីឡូម៉ែត្រ។ ដោយឡែកសម្រាប់ Q4 40 e-tron នៅមិនទាន់មានការបញ្ជាក់ពីរយៈចម្ងាយបើកបរនៅឡើយទេ។

យ៉ាងណាក្ដី រថយន្តទាំងបីប្រភេទគឺមានបំពាក់ដោយអាគុយចំណុះ ៨២គីឡូវ៉ាត់ម៉ោង ដែល Audi ប៉ាន់ស្មានថាវាអាចសាកបញ្ចូលថាមពលពី ៥% ឡើងដល់ ៨០% ក្នុងពេលត្រឹម ៣៨នាទី ដោយប្រើប្រាស់ដុំសាក ១២៥គីឡូវ៉ាត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម