[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Audi បានប្រកាសជាផ្លូវការអំពីតម្លៃលក់សម្រាប់រថយន្តអគ្គិសនី Audi Q4 e-tron នៅក្នុងប្រទេសចិន ជាមួយនឹងតម្លៃចាប់ពី ៤៤ ៣១៨ ដុល្លារ ដល់ ៥៥ ៧២៦ ដុល្លារ ដោយអាចប្រកួតប្រជែងជាមួយ Tesla Model Y និង NIO ES6 ។
រថយន្ត Audi Q4 E-Tron ប្រើប្រាស់ជាមួយគ្រោងឆ្អឹង MEB platform មានប្រវែងសរុប ៤ ៥៨៨ ម.ម ទទឹង ១ ៨៦៥ ម.ម កំពស់ ១ ៦២៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងមុខថ្មី ដោយបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ មានឡូហ្គោ e-tron” នៅពីក្រោម និងរន្ធខ្យល់ចេញ-ចូលទំហំធំ។ ជាមួយគ្នានេះ សំណុំចង្កៀងមុខត្រូវបានរចនាថ្មីទាំងស្រុង និងអមជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ភ្លើងស៊ីញ៉ូក៏ប្រើប្រាស់អំពូល LED និងថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ។
ក្រឡេកទៅមើលនៅខាងក្នុងនៃរថយន្តវិញ បានបំពាក់ចង្កូតប្រភេទ flat steering wheel កុងទ័រព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត MMI touchscreen ទំហំ ១១,៦ អ៊ីញ ភ្ជាប់ជាមួយប្រព័ន្ធ Audi Connect និង Asterix Android ។ កុងសូលកណ្តាលបានកាត់បន្ថយចំនួនប៊ូតុង និងដំបូលកញ្ចក់បែប Panoramic glass sunroof។
រថយន្តអគ្គិសនី Audi Q4 e-tron ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីខាងមុខដែលផលិតកម្លាំងបាន ១០៩ សេះ និងម៉ូទ័រអគ្គិសនីខាងក្រោយអាចផលិតកម្លាំងបាន ២០៤ សេះ សម្រាប់កម្លាំងសរុប ៣១៣ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ប៉ុង២ ភ្ជាប់ជាមួយអាគុយ Ternary lithium ទំហំ ៧៩,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០៥ គីឡូម៉េត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿនលឿន សាកពី ៥-៨០% ត្រឹមរយៈពេល ៤០នាទី៕