ក្រុមហ៊ុន Bentley កំពុងប្រែខ្លួនទៅជាម៉ាកយីហោរថយន្តអគ្គិសនីសុទ្ធ ប៉ុន្តែឥឡូវនេះពួកគេកំពុងពន្យាពេលចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួន ដោយសារតែបញ្ហាមួយចំនួន។
ថ្លែងជាមួយសារព័ត៌មាន Automotive News Europe នាយកប្រតិបត្តិ Bentley លោក Adrian Hallmark បានទទួលស្គាល់ថា រថយន្តអគ្គិសនីរបស់ខ្លួនត្រូវពន្យាពេលទៅឆ្នាំ ២០២៦។ ទោះបីជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិរូបនេះបានបដិសេធ មិននិយាយអំពីមូលហេតុដែលបណ្តាលឲ្យមានការពន្យារពេលនោះទេ។
ខណៈដែលមូលហេតុពិតប្រាកដនៅតែជាអាថ៌កំបាំង លោក Hallmark បានកត់សម្គាល់ថា ដំណើរការនៃការបង្កើតរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន ត្រូវធ្វើការងារមុនការអភិវឌ្ឍន៍ដែលពួកគេមិនធ្លាប់ធ្វើពីមុនមក។
យ៉ាងណាក៏ដោយ លោក Hallmark បានអះអាងថា រថយន្តអគ្គិសនីដំបូងរបស់ Bentley នឹងនៅតែបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៥ ដូចគម្រោងដដែល ហើយវាអាចនឹងមានកម្លាំងដល់ ១ ៤០០សេះ និងតម្លៃខ្ទង់ ២៥០ ០០០ដុល្លារ៕