ឡានអគ្គិសនី BMW i4 សាកម្តងជិះបាន ៥៩០គ.ម ចេញតម្លៃលក់ហើយ!

រថយន្តអគ្គិសនី BMW i4 ស៊េរីឆ្នាំ២០២២ នឹងចេញលក់ក្នុងប្រទេសអូស្ត្រាលី នៅត្រីមាសទី១ នៃឆ្នាំ២០២២ ខាងមុខ ជាមួយនឹងតម្លៃចាប់ពី ៧៤ ១៩៥ដុល្លារ សម្រាប់ម៉ូដែល i4 eDrive40 និង ៩២ ៧៥០ដុល្លារ សម្រាប់ម៉ូដែល i4 M50។

ទាំងរថយន្ត BMW i4 eDrive40 និង i40 M50 ដែលលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី នឹងមានបំពាក់មកជាមួយនូវ ប្រព័ន្ធបូម adaptive M suspension, ដៃចង្កូត variable sport steering, ហ្វ្រាំង M Sport brakes និងយ៉ាន់ M Light alloy ទំហំ ១៩អ៊ីញទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត i4 eDrive40 ប្រើម៉ូទ័រអគ្គិសនីមួយ ផ្តល់ថាមពលឲ្យទៅប៉ុងក្រោយ មានកម្លាំង ៣៣៥សេះ ខណៈ i4 M50 ប្រើម៉ូទ័រ២ និងប៉ុងពីរ មានកម្លាំង ៥៣៦សេះ។

រថយន្តទាំងពីរម៉ូដែលនេះបំពាក់កញ្ចប់អាគុយអគ្គិសនី ទំហំ ៨៥គីឡូវ៉ាត់ម៉ោង ដោយម៉ូដែល i4 eDrive40 អាចបើកបរបានចម្ងាយ ៥៩០គីឡូម៉ែត្រ ហើយម៉ូដែល i4 M50 អាចបើកបាន ៥១០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

សូមបញ្ជាក់ថា រថយន្តអគ្គិសនីទាំងពីរខាងលើ មានបំពាក់លក្ខណៈពិសេសមកស្តង់ដារមួយចំនួន ដូចជា Driving Assistant Professional, Parking Assistant Plus, កៅអីមុខប្រភេទស្ព័រ, កុងទ័របាញ់លើកញ្ចក់, ឃ្លុបក្រោយអូតូ, ប្រព័ន្ធភ្លើង ambient lighting, កុងទ័រឌីជីថល, កន្លែងសាកភ្លើងឥតប្រើខ្សែ និង បាស ១០គ្រាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម