ឡានអគ្គិសនី BYD នឹងដាក់លក់នៅអឺរ៉ុបឆាប់ៗនេះហើយ

រថយន្តអគ្គិសនីរបស់ BYD ម៉ូដែល Tang រំពឹងថានឹងបញ្ចេញលក់លើទីផ្សារប្រទេសន័រវែសនៅក្នុងខែកញ្ញាខាងមុខនេះ ក្រោយពីប្រើពេលអស់ជាយូរក្នុងការដឹកជញ្ជូនពីប្រទេសចិនតាមរយៈរថភ្លើង។

កាលពីខែឧសភាឆ្នាំ២០២០កន្លងទៅ ក្រុមហ៊ុន BYD បានប្រកាសថាខ្លួនអាចនឹងឈានជើងចូលទីផ្សារអឺរ៉ុប ដោយចាប់ផ្ដើមមុនគេជាមួយរថយន្តអគ្គិសនី Tang និងចូលទៅកាន់ទីផ្សារប្រទេសន័រវែសមុនគេ ហើយរយៈពេល១៥ខែក្រោយមក ផែនការនេះបានក្លាយជាការពិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Tang មានបំពាក់អាគុយចំណុះ ៨៦,៤គីឡូវ៉ាត់ម៉ោង ដែលមានម៉ូទ័រអាចផលិតកម្លាំងបាន ៥០៩សេះ អាចបើកបរបានចម្ងាយ ៥០៥គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដង។ សាកភ្លើងពី ៣០ ដល់ ៨០% រថយន្តនេះប្រើពេល៣០នាទីប៉ុណ្ណោះ។

នៅប្រទេសចិន រថយន្ត BYD Tang មានតម្លៃចន្លោះពី ៤៣ ០០០ដុល្លារ ទៅ ៤៨ ៥០០ដុល្លារ ហើយនៅប្រទេសន័រវែសវានឹងដាក់លក់ក្នុងតម្លៃ ៧១ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម