ឡានអគ្គិសនី BYD Dolphin ២០២៣ តម្លៃក្បែរ ២ មុឺនដុល្លារ សាកភ្លើងម្តងជិះបាន ៤២០ គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី BYD Dolphin ស៊េរីឆ្នាំ ២០២៣ ជាប្រភេទរថយន្ត hatchback ដែលមាន​ ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១៦ ៧០០ ដុល្លារ ដល់ ១៩ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះផលិតនៅលើគ្រោងឆ្អឹង BYD e-platform 3.0 មានប្រវែងតួខ្លួនសរុប ៤ ០៧០​ ម.ម ទទឹង ១ ៧៧០​ ម.ម កំពស់ ១ ៥៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី BYD Dolphin គឺជារថយន្តរបស់ BYD ដំបូងគេដែលរចនាឡើងក្រោមភាសារចនា “Marine Aesthetics” ជាមួយនឹងបន្ទាត់ដែលមានរាងស្រួចដែលត្រូវបានបង្កើតឡើងដោយលោក Wolfgang Egger ប្រធានអ្នករចនារបស់ BYD ។ រថយន្តនេះ មកជាមួយជម្រើសថាសកង់ទំហំ ១៦ អ៊ីញ និង ១៧ អ៊ីញ កញ្ចក់ចំហៀងមុខងារក្តោបដោយស្វ័យប្រវត្តិ និងជម្រើសពណ៌តួខ្លួនមួយពណ៌ចំនួន ៤ និងតួខ្លួនពីរពណ៌ចំនួន ៣ ។

រីឯនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយដៃចង្កូតប្រភេទ flat-bottom multi-function steering wheel, កុងទ័របង្ហាញព័ត៌មាន full LCD ទំហំ ៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ កៅខាងមុខមានមុខងារកម្តៅ អាចលៃតាមរយៈថាមពលអគ្គិសនី ៦ របៀបសម្រាប់អ្នកបើកបរ និងអ្នកដំណើរ ៤ របៀប កន្លែងដាក់ដបខាងមុខ-ក្រោយ ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្តក្នុងពេលជាក់ស្តែង ប្រព័ន្ធផ្តល់សញ្ជាប្រមានពេលអត់ពាក់ខ្សែក្រវ៉ាត់។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី BYD Dolphin ស៊េរិឆ្នាំ ២០២៣ ដំណើរកាដោយម៉ូទ័រអគ្គិសនីខាងមុខ ផ្គួបជាមួយអាគុយ BYD LFP Blade battery ទំហំ ៤៤,៩ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ២​ ជម្រើសគឺ ៩៤ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ និងកម្លាំង ១៧៤ សេះ​ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៤០១ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងចម្ងាយ ៤២០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង នឹងបំពាក់ដោយប្រព័ន្ធថ្មល្បឿនលឿនកម្លាំង​ ៦០ គីឡូវ៉ាត់ម៉ោង ជាមួយរបៀបបើកបរចំនួន ៤​ រូមមាន energy saving, show, sport និង comfort mode ដែល BYD ទើបផ្តល់ជូនទៅលើម៉ូដែលថ្មីនេះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ រថយន្ត BYD Dolphin លក់បានចំនួន ២៦ ០២៩​ គ្រឿងដែលកើនឡើង ១៩៥,៨% បើយោងតាមក្រុមហ៊ុន BYD ផ្ទាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម