ឡានអគ្គិសនី BYD e2 ជំនាន់ថ្មី រូបរាងក៏ថ្មី ចេញលក់ជាផ្លូវការជាមួយតម្លៃត្រឹមតែខ្ទង់ ១ មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យ BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី BYD e2 ស៊េរីឆ្នាំ ២០២៣ រូបរាងថ្មីទាំងស្រុងជាមួយតម្លៃលក់ចាប់ពី ១៤ ៩៤២ ដុល្លារ ដល់ ១៥ ៩៥៩ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

BYD e2 ផលិតឡើងនៅគ្រោងឆ្អឹង e-platform 3.0 មានប្រវែងតួខ្លួនសរុប ៤ ២៦០ ម.ម ទទឹង ១ ៧៦០ ម.ម កំពស់ ១ ៥៣០ ម.ម និងប្រវែងកន្លាតកង់មុខ-ក្រោយ ២ ៦១០ ម.ម ។ BYD e2 ជំនាន់ទី ២ ត្រូវបានរចនាផ្នែកខាងក្រៅថ្មីដែលមើលមានលក្ខណះបែបស្ព័រជាងមុន ដោយមានប៉ាណាមុខបិទចជិត ជាប់សងខាងទៅនឹងចង្កៀងមុខប្រភេទ LED និងចង្កៀងក្រោយប្រភេទ LED រចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៨,៨ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ​ត្រូវរចនាថ្មី  និងការតភ្ជាប់បណ្តាញឆ្លាតវៃ DiLink ថ្មី ប្រព័ន្ធបញ្ជាដោយសំឡេង ប្រអប់លេខអេឡិចត្រូនិចជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៤ សេស និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៣,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម