[ទីផ្សារបរតេស] ក្រុមហ៊ុនរថយន្ត DFSK Motors Indonesia បានធ្វើការដាក់បង្ហាញនៅរថយន្តអគ្គិសនី Seres SF5 នៅឯពិព័រណ៍រថយន្ត Indonesia Motor Show 2022។ ក្នុងនោះ DFSK Motors Indonesia បានបង្ហាញរថយន្ត Dongfeng Seres SF5 ជាលើកទីពីរបន្ទាប់ពីការចេញជាផ្លូវការលើកដំបូងនៅក្នុងកម្មវិធី Gaikindo Indonesia International Auto Show កាលពីឆ្នាំមុន។
សម្រាប់រថយន្តអគ្គិសនី Seres SF5 ត្រូវបានបង្ហាញជាលើកដំបូងកាលពីខែមេសាឆ្នាំមុន និងមានម៉ូទ័រអគ្គិសនីចំនួនពីរ៖ ម៉ូទ័រអគ្កីសនីនៅខាងមុខដែលមានកម្លាំង ៣៤២ សេះ ខណៈដែលផ្នែកខាងក្រោយប្រើប្រាស់ប្រព័ន្ធដ្រាយអគ្គិសនី Huawei DriveOne all-in-one ដែលមានកូដ HW150 មានកម្លាំង ២០១ ការរួមបញ្ចូលគ្នានេះអាចបង្កៀនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៤,៧ វិនាទីប៉ុណ្ណោះ។
លើសពីនេះ ម៉ូទ័រអគ្គិសនីទាំងពីរត្រូវបានភ្ជាប់ជាមួយអាគុយមលីចូមអ៊ីយ៉ុងទំហំ ៣៥ គីឡូវ៉ាត់ម៉ោង ជាមួយនឹងជំនួយការសាកថ្មលឿន AC ដើម្បីសម្រេចបាននូវការសាក ០ ដល់ ៨០% ក្នុងរយៈពេលប្រហែលមួយម៉ោង។
ជាមួយគ្នានេះ រថយន្ត Seres SF5 កំពុងត្រូវបានបង្ហាញនៅក្នុងប្រទេសឥណ្ឌូណេស៊ីជាប្រភេទ extender variant ដែលអាចបើកបរបានចម្ងាយដល់ ១ ០០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។ ទន្ទឹមនឹងនេះ រថយន្តនេះមានម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដែលដើរតួជាម៉ាស៊ីនភ្លើងដើម្បីបញ្ចូលថ្មឡើងវិញនៅពេលដែលថាមពលថ្មមានត្រឹមតែប្រហែល ២០% ប៉ុណ្ណោះ៕