ឡានអគ្គិសនី GAC Aion Hyper HT ទទួលបានការកក់ទុនមុនច្រើនជាង ១មុឺនគ្រឿងរត្រឹមតែរយៈពេល ១០ថ្ងៃ

[ទីផ្សារបរទេស] បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការបើកទទួលការកក់នៅរថយន្ត ប្រភេទ SUV ប្រើថាមពលអគ្គិសនីសុទ្ធ ជាមួយតម្លៃ ៣០៣៣៧ ដុល្លារ ខណៈក្រុមហ៊ុនប្រកាសថា ខ្លួណទទួលបានការកក់ទុកមុនដល់ ១១ ០៣១ គ្រឿងត្រឹមរយៈពេល ១០ ថ្ងៃប៉ុណ្ណោះ ។

GAC Aion Hyper HT ផលិតឡើងនៅលើគ្រោងឆ្អឹង AEP3.0 architecture មានប្រវែងតួខ្លួនសរុប ៤ ៩៣៥ ម.ម ទទឹង ១ ៩២០ មម កំពស់ ១ ៧០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣៥ ម.ម ។ សម្រាប់ការ​រចនា​ផ្នែក​ខាង​ក្រៅ​របស់​រថយន្ត​ប្រភេទ SUV គឺ​មាន​ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED និងថាសកង់ស្ព័រទំហំ ២០ អ៉ីញ  ព្រមទាំងបំពាក់ទ្វារដែលបំផុសគំនិតពី Tesla Model X ជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារផ្សេងៗ ។ លើសពីនេះ ក៏មានឧបករណ៍បំបងសំឡេង ២២ ចំណុច ដំបូលកញ្ចក់បែប Panoramic ត្រូវបានបំពាក់តាមស្តង់ដារ និងកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំងផងដែរ ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តមានជម្រើសចំនួន ២ រួមមាន៖

  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤១ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ បពាក់បច្ចេកវិទ្យា 400-volt architecture ជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយ ១៤០ គីឡូម៉ែត្រនៅពេលសាកថ្ម ១០ នាទី
  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣៥ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ បពាក់បច្ចេកវិទ្យា 800-volt system ជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៧៧០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយ ៤៥០ គីឡូម៉ែត្រនៅពេលសាកថ្ម ១០ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម