ក្រុមហ៊ុន Genesis នឹងធ្វើការបញ្ជេញរថយន្ត GV70 ប្រភេទអគ្គិសនីសុទ្ធរបស់ខ្លួន និងរថយន្ត Loniq 6 នៅឆ្នាំ ២០២២។
ការកំណត់ពេលវេលាផលិត ដែលត្រូវបានបង្ហាញដោយក្រុមហ៊ុន Hyundai ក្នុងអំឡុងពេលធ្វើបទបង្ហាញរបស់វិនិយោគិននាពេលថ្មីៗនេះបានបញ្ជាក់ពីពេលវេលានៃបង្ហាញមុខជាផ្លូវការនៃម៉ូដែលទាំងពីរនេះ ដោយពុំទាន់បានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នោះឡើយ។
យោងតាមរូបភាពដែលប្រមាញ់បាន ឃើញថាវានឹងមើលទៅដូចគ្នានឹងម៉ូដែល ICE ប៉ុន្តែវានឹងមិនបំពាក់ជាមួយប៉ាណាខាងមុខឡើយ។ តាមរយ:បទបង្ហាញក្រុមហ៊ុន Hyundai មិនបានបញ្ជាក់ថាទីផ្សារ GV70 នឹងមានទីផ្សារអ្វីខ្លះទេ ប៉ុន្តែគេហទំព័រ Car and Driver បាននិយាយថាវាអាចនឹងដាក់លក់នៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៣ ។
ចំណែករថយន្ត Ioniq 6 នឹងជាប្រភេទរថយន្ត Sedan ដែលមើលទៅដូចគំរូរថយន្ត Hyundai Prophecy ដែលបានបង្ហាញកាលពីឆ្នាំមុន។ បន្ថែមពីនេះវានឹងមានតម្លៃថ្លៃជាង Ioniq 5 ហើយក្រុមហ៊ុន Hyundai បានពិពណ៌នាថាវាគឺជារថយន្តប្រភេទ Mid-Size។
សម្រាប់ ការកំណត់ពេលវេលាផលិតផលដែលត្រូវបានចុះផ្សាយដោយ Motor1 ក៏បានបញ្ជាក់ផងដែរថារថយន្តអគ្គិសនី GV70នឹងចាប់ផ្តើមផលិតនៅឆ្នាំនេះ ដូចរថយន្ត i20 CUV និង Mistra EV ដែលនឹងត្រូវលក់ផ្តាច់មុខនៅក្នុងប្រទេសចិនផងដែរ៕