ឡានអគ្គិសនី Lexus RZ 450e ស៊េរីថ្មីចុងក្រោយ ចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus បានធ្វើដាក់បង្ហាញរថយន្តអគ្គិសនី Lexus RZ 450e ស៊េរីឆ្នាំ ២០២៣ និងលក់ជាផ្លូវការជាលើកដំបូងនៅក្នុងប្រទេសថៃក្នុងព្រឹត្តិការណ៍ Bangkok International Motor Show ឆ្នាំ ២០២៣ ជាមួយតម្លៃលក់ចាប់ពី ១១២ ៨៧៤ ដុល្លារ ដល់ ១២២ ២០៧ ដុល្លារ ។

Lexus RZ 450e គឺជារថយន្តអគ្គិសនីទី ២ របស់ Lexus ហើយបានប្រើប្រាស់គំនិតរចនា Seamless E-Motion ដោយមានប៉ាណាខាងមុខបិទជិត​ថ្មី​ អបជាមួយចង្កៀងប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ដល់ ២០ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងបានប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Tazuna cockpit concept តបានបំពាក់កៅអីស្បែកគុណភាពខ្ពស់ អេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងអេក្រង់បង្ហាញលើកញ្ចក់ដែលអាចជ្រើសរើសបានពី ៣ របៀបបង្ហាញជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Lexus RZ 450e ស៊េរីថ្មីចុងក្រោយ ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២  អាចផលិតកម្លាំងសរុបបាន ៣០៨ សេស និងកម្លាំងរមួល ៣៩៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៥,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយជាមធ្យម ៤៧០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ជាមួយមុខងារសាកថ្មល្បឿនលឿនមានកម្លាំង ១៥០ គីឡូវ៉ាត់ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាបកម្រិតខ្ពស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម