ឡានអគ្គិសនី Mercedes-AMG EQS ស៊េរីឆ្នាំ២០២២ លក់តម្លៃជិត១៥ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្ត Mercedes-AMG EQS sedan ស៊េរីឆ្នាំ២០២២ បានបង្ហាញវត្តមានកាលពីខែកញ្ញាឆ្នាំកន្លងទៅ ក្នុងនាមជារថយន្តអគ្គិសនីសុទ្ធដំបូងមកពី Mercedes-AMG ដែលជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ Tesla Model S Plaid។

ពេលនេះដែរតម្លៃរថយន្ត EQS AMG នេះត្រូវបានបង្ហាញចេញមកហើយ ដោយមានតម្លៃចាប់ផ្ដើមពី ១៤៧ ៥០០ដុល្លារ ជាតម្លៃនៅទីផ្សារសហរដ្ឋអាមេរិក ដែលមិនទាន់គិតបញ្ចូលថ្លៃដឹកជញ្ជូន ១ ០៥០ដុល្លារ ហើយរថយន្តនេះនឹងមានលក់ចាប់ពីពាក់កណ្ដាលឆ្នាំ២០២២នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃនេះដែរធ្វើឲ្យវាថ្លៃជាង Model S Plaid ដែលជាគូប្រជែង ដោយ S Plaid មានតម្លៃចាប់ពី ១៣៥ ៩៩០ដុល្លារ។ យ៉ាងណាក្ដីរថយន្ត EQS AMG នៅអាចទទួលបានការអនុគ្រោះតម្លៃពន្ធរហូតដល់ ៧៥០០ដុល្លារ បន្ថែមទៀត ខណៈដែលរថយន្ត Tesla មិនទទួលបានការអនុគ្រោះតទៀតឡើយ។

EQS AMG នេះមានចែកចេញជាពីរកម្រិត ដែលរួមមានកម្រិត Exclusive និង Pinnacle។ ជាមួយកម្លាំង ៦៤៩សេះ និងប្រព័ន្ធបើកបរ 4Matic+ រថយន្តនេះអាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៣,៤វិនាទី។ កាន់តែពិសេសនោះគឺ Mercedes មានផ្ដល់ជូនការសាកភ្លើងល្បឿនលឿន ៣០នាទី ជាមួយក្រុមហ៊ុនស្ថានីយសាកភ្លើង Electrify America រយៈពេល២៤ខែ សម្រាប់ម្ចាស់រថយន្តអគ្គិសនី Mercedes ថ្មីនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម