ឡានអគ្គិសនី Mercedes-Benz EQE ២០២៤ រូបរាងដ៏ប្រណិត ពោរពេញដោយបច្ចេកវិទ្យាទំនើបៗ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mercedes-Benz EQE ស៊េរីឆ្នាំ ២០២៣ ប្រភេទ SUV នៅក្នុងព្រឹត្តិការណ៍ Paris Motor Show 2022 ជារថយន្តអគ្គិសនីដ៏ប្រណិតដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងជាម៉ូដែលមានការរចនាបែបអនាគត ជាមួយផ្នែកខាងក្នុងពោរពេញដោយបច្ចេកវិទ្យា។

សម្រាប់រថយន្តអគ្គិសនីដ៏ប្រណិត Mercedes-Benz EQE នឹងមានម៉ូដែលចំនួន ៤ រួមមាន EQE 350+, 350 4Matic, 500 4Matic និង Mercedes-AMG EQE SUV ជាម៉ូដែលអគ្គិសនីសុទ្ធដំបូងគេពីផ្នែក AMG ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីនេះ ប្រើប្រាស់ជាមួយគ្រោងឆ្អឹង EVA2 architecture platform មានប្រវែងតួខ្លួនសរុប ៤ ៨៦៣ ម.ម ទទឹង ១ ៩៤០ ម.ម ខណៈប្រវែងគន្លាតកង់មុខ-ក្រោយត្រូវបានកាត់ ១៨០ ម.ម ដើម្បីជួយផ្តល់នៅទំហំខាងក្នុងធំទូលាយ។

EQE SUV មាន​ផ្នែក​ខាង​មុខ​ស្រដៀង​នឹង EQE Sedan ដែល​មាន​ប៉ាណាមុខមួយផ្ទាំងធំ​ពណ៌​ខ្មៅ​រលោង អបដោយចង្កៀង​មុខ​ដែល​រួម​បញ្ចូល​គ្នា​ជា​រាង​ស្លាប។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​ចង្កៀងប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង​ដែល Mercedes និយាយ​ថា​មាន​រាង​ដូច​ជា “ខ្សែ​កោង និង​បំភ្លឺ 3D helix”។ បន្ថែមពីនេះ ក៏ត្រូវបានផ្តល់ជូនជាមួយនឹងជម្រើសនៃការរចនាថាសកង់ស្ព័រទំហំ ១៩ ដល់ ២២ អ៊ីញទៀតផង។

រីឯនៅផ្នែកខាងក្នុងកាប៊ីន EQE SUV ត្រូវបានបំពាក់ជាមួយនឹងផ្ទាំងអេក្រង់ Hyperscreen ជាជម្រើសដែលមាននៅលើ EQE Sedan ដែលបំពាក់អេក្រង់កោង ដោយមានកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ រួមបញ្ចូលជាមួយប្រព័ន្ធ Dolby Atmos system ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ប្រព័ន្ធសំឡេងជុំវិញ និងផ្តល់បទពិសោធន៍ដូចរោងកុនដល់រថយន្តផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែល៖

  • EQE 350+ បំពាក់ដោយម៉ូទ័រអគ្គិសនីខាងក្រោយមានកម្លាំង ២៨៨ សេះ និងកម្លាំងរមួល ៥៦៥ រមួល ប៉ុង១ វិលកង់ក្រោយ។
  • EQE 350 4Matic បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ២៨៨ សេះ និងកម្លាំងរមួល ៧៦៤ ញ៉ូតុនម៉ែត្រ ប៉ុង២ វិលកង់ទាំងអស់។
  • EQE 500 4Matic ភ្ជាប់មកជាមួយម៉ូទ័រភ្លោះជាស្តង់ដារ មានកម្លាំង ៥៣៦ សេះ និងកម្លាំងរមួល ៨៥៨ រមួល ប៉ុង២ វិលកង់ទាំងអស់។
  • Mercedes-AMG EQE ប្រើប្រាស់ជាមួយម៉ូទ័រអគ្គិសនីរបស់រថយន្តផ្នែក AMG មានកម្លាំង ៦៨៧ សេះ និងកម្លាំងរមួល ៩៥០ ញ៉ូតុនម៉ែត្រ។ និងមានកញ្ចប់ AMG Dynamic Plus Package ជាជម្រើស ដែលបន្ថែមកម្លាំង ៦៧៨ សេះ និងកម្លាំងរមួល ១ ០០០ សេះ អាចបង្កើនល្បឿនពី ០-១០០​ គីឡូម៉េត្រក្នុងរយៈពេល ៣,៥ វិនាទី និងល្បឿនអតិបរម៉ា ២៣៩​ គីឡូម៉ែត្រ/ម៉ោង។

រថយន្ត EQE ប្រភេទ SUV បំពាក់ជាមួយអាគុយទំហំ ៩០,៦ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង មានមុខងារសាកថ្មលឿនលឿនកម្លាំងដល់ ១៧០ គីឡូវ៉ាត់ ដោយអាចសាកពី ១០ ទៅ ៨០% ក្នុងរយៈពេល ៣២ នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម