[ទីផ្សារបរទេស] រថយន្ត Mercedes-Benz EQE ស៊េរីឆ្នាំ២០២៣ នឹងមានដាក់លក់នៅសហរដ្ឋអាមេរិកក្នុងតម្លៃចាប់ពី ៧៦ ០៥០ដុល្លារ ដែលនឹងស្ថិតក្រោមរថយន្ត EQS Sedan ដែលមានតម្លៃចាប់ពី ១០៣ ៣៦០ដុល្លារ។
Mercedes នឹងដាក់លក់រថយន្ត EQE Sedan នេះជាបីជម្រើស ដែលរួមមាន 350+, 350 4Matic និង 500 4Matic ជាមួយ Option បីប្រភេទគឺ Premium, Exclusive និង Pinnacle ដូចគ្នានឹងរថយន្ត EQS Sedan ដែរ។
Premium មានបំពាក់នូវអេក្រង់កម្សាន្តទំហំ ១២,៨អ៊ីញ និងកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ហើយបើដំឡើងទៅកាន់ Exclusive នឹងមានបន្ថែមមុខងារនាំផ្លូវបែប AR ជាមួយភ្លើង Ambient ប្រភេទ Active។ ចំណែក Pinnacle មានបន្ថែមម៉ាស៊ីនត្រជាក់បួនតំបន់ អេក្រង់ Head-Up Display និងមុខងារពិសេសផ្សេងទៀត។
គួរដឹងថា EQE 350+ អាចផលិតកម្លាំងបាន ២៨៨សេះ ខណៈដែល 350 4Matic ផលិតកម្លាំងបាន ៣៥០សេះ និង 500 4Matic ផលិតកម្លាំងបាន ៤០២សេះ។ វាទាំងបីមានបំពាក់អាគុយចំណុះ ៩០,៦kWh មកជាស្តង់ដារ និងមានរយៈចម្ងាយបើកបរ ៤៩០គ.ម៕