[បរទេស] កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ រថយន្តអគ្គិសនី MG 4 ស៊េរីឆ្នាំ ២០២២ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី MG 4 បានទទួលពិន្ទុទៅលើការ៖
- ការពរអ្នកដំណើរពេញវ័យចំនួន ៨៣ ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៨០ ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៨ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៥ ភាគរយ
សម្រាប់ការធ្វើតេស្តបុកប៉ះបានទទួលពិន្ទុទៅលើការ៖
- ការធ្វើតេស្តបុកប៉ះផ្នែកខាងមុខ ៥០ភាគរយ ក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
- ការធ្វើតេស្តបុកប៉ះផ្នែកទទឹងខាងមុខក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
- ការធ្វើតេស្តបុកប៉ះនៅផ្នែកចំហៀងក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
- ការធ្វើតេស្តបុកជាមួយបង្គោលរឹងក្នុងល្បឿន ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង។
សូមបញ្ជាក់ថាទ្បានអគ្គិសនី MG 4 ភ្ជាប់មកជាមួយតួខ្លួនសុវត្ថិភាព FSF (Full Space Frame) safety body structure system, ប្រព័ន្ធ EURO TUNING SUSPENSION និងបានបំពាក់ប្រព័ន្ធសុវត្ថិភាពជុំវិញរថយន្តជាមួយនឹង Advanced Synchronized Protection System ប្រព័ន្ធសុវត្ថិភាពស្តង់ដារផងដែរ៕