[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio គ្រោងនឹងធ្វើការដាក់ចេញលក់នៅរថយន្តអគ្គិសនី Nio ES6 ប្រភេទ SUV នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ នឹងធ្វើការចែកចាយភ្លាមៗចំនួន ៣ ០០០ គ្រឿងនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ ក្នុងប្រទេសចិន ។
រថយន្តនេះ ផលិតនៅលើគ្រោងឆ្អឹង NT2 platform មានប្រវែងតួខ្លួនសរុប ៤ ៨៥៤ ម.ម ទទឹង ១ ៩៩៥ ម.ម កំពស់ ១ ៧០៣ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩១៥ ម.ម បើធៀបនឹងជំនាន់មុន ជំនាន់ថ្មីនេះ មានប្រវែងគន្លាតកង់មុខ-ក្រោយវែងជាង ១៥ ម.ម ។
រថយន្តអគ្គិសនី Nio ES6 ដំណើរការជាមួយម៉ូទ័រអគ្គិសនីភ្លោះ អាចផលិតកម្លាំងបាន ៤៨២ សេស និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ផ្គូបជាមួយអាគុយទំហំ ២ ជម្រើស ៧៥ គីឡូវ៉ាត់ម៉ោង និង ១០០ គីឡូវ៉ាត់ម៉ោង ខណះចម្ងាយបើកបរ ក្រុមហ៊ុនមិនទាន់បញ្ចេញនៅឡើយទេ ។
ទាក់ទងនឹងតម្លៃលក់វិញ រថយន្តអគ្គិសនីនេះ មានតម្លៃលក់ចាប់ពី ៥៤ ១០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតបន្ថែម ត្រូវបានរងចាំដល់រថយន្តចេញលក់ជាផ្លូវការ ៕