[ទីផ្សារបរទេស] រថយន្ត Porsche Taycan បានសាងកំណត់ត្រាពិភពលោកថ្មីមួយសម្រាប់ការចំណាយពេលសាកភ្លើងតិចជាងគេ នៅពេលឆ្លងរដ្ឋនៅសហរដ្ឋអាមេរិក។
ថ្មីៗនេះរថយន្តអគ្គិសនីនេះ ត្រូវបានគេបើកបរពីទីក្រុង Los Angeles រដ្ឋ California ទៅកាន់ទីក្រុងញ៉ូវយក ខណៈដែលការសាកភ្លើងក្នុងរយៈចម្ងាយនេះគឺប្រើពេលសរុប ២ម៉ោង ២៦នាទី និង ៤៨វិនាទីប៉ុណ្ណោះ។
ការធ្វើដំណើរចម្ងាយ ៤៥៦១,៦គីឡូម៉ែត្រនេះ សម្រេចបានដោយអ្នកបើកបរឈ្មោះ Wayne Gerdes ដែលបានប្រើរថយន្ត Porsche Taycan ស៊េរីឆ្នាំ២០២១ ជាប្រភេទ Performance Battery Plus។
Wayne Gerdes បាននិយាយថារថយន្ត Taycan មានសមត្ថភាពអស្ចារ្យដាច់គេបើធៀបនឹងរថយន្តអគ្គិសនីដែលលោកធ្លាប់បានបើកបរកន្លងមក។ លោកបញ្ជាក់ថាដុំសាក 350KW របស់រថយន្តនេះ អាចសាកភ្លើងពី ៦% ឡើងដល់ ៨២% នៅក្នុងពេលត្រឹម២២នាទី៕