ឡានអគ្គិសនី TATA Nexon EV សាកថ្មម្តងជិះបាន ៤០០គីឡូម៉ែត្រ ត្រៀមបង្ហាញខ្លួននៅសប្តាហ៍ក្រោយ ក្នុងទីផ្សារឥណ្ឌា

[ទីផ្សារបរទេស] ក្រុមហ៊ុន Tata Motors ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌា បានកំពុងដាក់បង្ហាញនៅរថយន្តអគ្គិសនីថ្មីមួយដែលមានឈ្មោះថា TATA Nexon EV ដែលជាម៉ូដែលអគ្គិសនីបើកបរបានចម្ងាយឆ្ងាយ គ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២២ មានតម្លៃចាប់ពី ១៨ ៩៤៧ ដុល្លារ​ ដល់ ២១ ៤៥៤ ដុល្លារ។

សម្រាប់រថយន្តអគ្គិសនី Tata Nexon EV មានប្រវែងសរុប ៣ ៩៩៤ ម.ម ទទឹង ១ ៨១១ ម.ម កំពស់ ១ ៦០៧ ម.ម និងគន្លាតកង់មុខ-ក្រោយ ២ ៤៩៨ ម.ម។ បច្ចុប្បន្នត្រូវបានបំពាក់ដោយអាគុយទំហំ ៣០,២ គីឡូវ៉ាត់ម៉ោង ដែលផលិតកម្លាំងបាន ១២៥ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៣១២ គីឡូម៉ែត្រដែលបានបញ្ជាក់ ARAI-certified ក្នុងការសាកថ្មម្តង។ ខណៈ នៅក្នុងម៉ូដែលថ្មីនេះ ត្រូវបានធ្វើឲ្យប្រសើរឡើងដើម្បីឲ្យអាចបើកបរបានចម្ងាយជាង ៤០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រឆ្នាំងសាក AC ៦,៦ គីឡូវ៉ាត់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្តអគ្គិសនី Tata Nexon EV ថ្មី ត្រូវបានគេរំពឹងថានឹងប្រសើរឡើង ដោយមានបំពាក់ជាមួយម៉ាស៊ីនបន្សុទ្ធខ្យល់ កៅអីខាងមុខមានខ្យល់ចេញចូល ការគ្រប់គ្រងពេលបើកបរ និងហ្វ្រាំងឌីសខាងក្រោយ ESP ជាដើម។

គួរឲ្យដឹងថា ក្រុមហ៊ុន TATA MOTORS ដែលជាក្រុមហ៊ុនផលិតរថយន្តឥណ្ឌាចាប់អារម្មណ៍លើរថយន្តអគ្គិសនី ក្រុមហ៊ុនបានកំណត់ផែនការសម្រាប់ផលិតរថយន្តអគ្គិសនីច្រើនជាង ៥០ ០០០ គ្រឿងក្នុងឆ្នាំសារពើពន្ធឆ្នាំក្រោយ ហើយក៏រំពឹងថានឹងពង្រីកផលិតកម្មពី ១២៥ ០០០ ទៅ ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំសម្រាប់រថយន្តអគ្គិសនីក្នុងរយៈពេល ២ ឆ្នាំខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម