ឡានអគ្គិសនី Toyota bZ4x ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ENCAP (មានវីដេអូ)

[បរទេស] កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ រថយន្តអគ្គិសនី Toyota bZ4x ស៊េរីឆ្នាំ ២០២២ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី Toyota bZ4x បានទទួលពិន្ទុទៅលើការ

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ការពារអ្នកដំណើរពេញវ័យចំនួន ៨៨ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៧ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៩១ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៩ភាគរយ

សម្រាប់ការធ្វើតេស្តបុកប៉ះបានទទួលពិន្ទុទៅលើការ

  • ការធ្វើតេស្តបុកប៉ះផ្នែកខាងមុខ ៥០ភាគរយ ក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ការធ្វើតេស្តបុកប៉ះផ្នែកទទឹងខាងមុខក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ការធ្វើតេស្តបុកប៉ះនៅផ្នែកចំហៀងក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ការធ្វើតេស្តបុកជាមួយបង្គោលរឹងក្នុងល្បឿន ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថាទ្បានអគ្គិសនី Toyota bZ4X ត្រូវបានផលិតដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង Toyota New Global Architecture (e-TNGA) ប្រើម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ២០១សេះ និងមួយទៀតប្រើម៉ូទ័រអគ្គិសនីពីរដែលអាចផលិតកម្លាំងបាន ២១៥ សេះ ផ្គួបជាមួយអាគុយទំហំ ៧១,៤ គីទ្បូវ៉ាត់ និងមួយទៀតមានអាគុយ ៧២,៨ គីទ្បូវ៉ាត់ ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយប្រមាណ ៤៥០គីឡូម៉ែត្រក្នុងការសាកម្តង ហើយអាគុយរបស់វាអាចសាកបានដល់ ៨០% ក្នុងពេលប្រមាណ៣០នាទី ដោយប្រើប្រាស់ប្រព័ន្ធសាកភ្លើងលឿន ១៥០ គីទ្បូវ៉ាត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម