ឡានអគ្គិសនី Volkswagen ID.4 ប្រភេទប៉ុងពីរបង្ហាញតម្លៃលក់ចាប់ពីជាង ៤ម៉ឺនដុល្លារស្ដើងឡើង

ក្រុមហ៊ុន Volkswagen បានបង្ហាញចេញជាផ្លូវការនូវតម្លៃលក់នៃរថយន្តអគ្គិសនី SUV ដំបូងរបស់ខ្លួននៅទីផ្សារសហរដ្ឋអាមេរិក សម្រាប់ប្រភេទ AWD ដែលមានតម្លៃចាប់ផ្ដើមពី ៤៣ ៦៧៥ដុល្លារឡើងទៅ។

ជាមួយតម្លៃខាងលើនេះ Volkswagen អះអាងថាវាជារថយន្តអគ្គិសនីប្រើប្រព័ន្ធបើកបរ AWD ដែលមានតម្លៃធូរថ្លៃជាងគេលើទីផ្សារ។ រថយន្ត ID.4 ប្រភេទ AWD មានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ២៩៥សេះ ដែលអាចស្ទុះដល់ ៩៦គ.ម/ម៉ ក្នុងពេល ៥,៧វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះដែរមានចែកចេញជាប្រភេទ AWD Pro និង AWD Pro S ដែលមានបំពាក់ដោយអាគុយចំណុះ ៧៧គីឡូវ៉ាត់ម៉ោងដូចគ្នា ដោយប្រភេទ AWD Pro អាចបើកបរបានចម្ងាយប្រមាណ ៣៨៦គីឡូម៉ែត្រ និង AWD Pro S អាចជិះបានចម្ងាយ ៤០០គីឡូម៉ែត្រ។

រថយន្ត ID.4 AWD Pro មានតម្លៃចាប់ពី ៤៣ ៦៧៥ដុល្លារ ខណៈដែលរថយន្ត ID.4 AWD Pro S វិញមានតម្លៃចាប់ផ្ដើមពី ៤៨ ១៧៥ដុល្លារ ហើយរថយន្តទាំងពីរនេះរំពឹងថានឹងមានលក់លើទីផ្សារនៅក្នុងត្រីមាសទីបួននៃឆ្នាំ២០២១នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម