[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen បានចាប់ផ្ដើមជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ ID.5 និង ID.5 GTX ហើយក្នុងដំណើរការនេះក្រុមហ៊ុនក៏បានសម្រេចការកែប្រែលើរោងចក្រ Zwickau ទៅជារោងចក្រផលិតរថយន្តអគ្គិសនីសុទ្ធ។
ក្រុមហ៊ុន Volkswagen ទើបបានប្រកាសចេញរថយន្តទាំងពីរម៉ូដែលកាលពីខែវិច្ឆិកា ដែលវាទំនងជាចេញលក់នៅទីផ្សារអឺរ៉ុបមុនគេ មុនដាក់លក់លើទីផ្សារដទៃទៀត។
អតិថិជនមានជម្រើសទិញរថយន្ត ID.5 ក្នុងប្រទេសជាច្រើនដែលមានបំពាក់អាគុយចំណុះ 77 kWh ដូចៗគ្នា ហើយ អាចបើកបរបានចម្ងាយចាប់ពី ៤៨០គីឡូម៉ែត្រ ទៅ ៥២០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។
គួរដឹងថា VW បានចំណាយប្រមាណ ១,២ពាន់លានអឺរ៉ូ ក្នុងការកែប្រែរោងចក្រ Zwickau ពីរោងចក្រផលិតរថយន្តពីស្តុង មកជារោងចក្រផលិតរថយន្តអគ្គិសនី។ ក្រោយការកែប្រែនេះ ការផលិតដោយស្វ័យប្រវត្តិនៅរោងចក្រនេះមានចំនួន ២៨% ដែលបានកើនឡើងពីរដងធៀបនឹងពេលមុន៕