[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling Motors បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Wuling Hongguang MINIEV Convertible Edition ដែលជារថយន្តអគ្គិសនីខ្នាតតូចពិសេសបើកដំបូល ជាមួយការបញ្ជាទិញជាមុន មុនពេលបង្ហាញខ្លួនក្នុងប្រទេសចិននៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២។
រថយន្តអគ្គិសនី Wuling Hongguang MINIEV Convertible Edition មានប្រវែងតួខ្លួនសរុប ៣ ០៥៩ ម.ម ទទឹង ១ ៥២១ ម.ម កំពស់ ១ ៦១៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ០១០ ម.ម ។ រថយន្តនេះផ្តោតលើការរចនាសម្រាប់នារី ដែលផ្តល់នូវភាពទាន់សម័យ លេចធ្លោជាមួយនឹងតួខ្លួនតូច ដោយមានបំពាក់ដោយប៉ាណាមុខបិទជិត អមជាមួយចង្កៀងមុខរាងអក្សរ Y, ឡូហ្គោ Wuling នៅចំកណ្តាល និងថាសកង់ទំហំធំ។
រីឯនៅផ្នែកខាងក្នុងវិញរប់សម៉ូដែលពិសេសនេះ មានបំពាក់ជាមួយកុងទ័រព័ត៌មាន LCD, ដៃចង្កូតប្រភេទប្រភេទ ២ប្រឡោះ មានភ្ជាប់ដោយប៊ូតុងមុខងារ និងចង្កឹះលេខអេឡិចត្រូនិចជាដើម។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ៤០ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៧,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងជម្រើសអាគុយលីចូមទំហំ ២៦,៥ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕