[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្ត Nio ET9 First Edition ស៊េរីថ្មីចុងក្រោយ ប្រភេទ sedan លំដាប់ខ្ពស់ដ៏ប្រណិតបំផុតរបស់ Nio ជាមួយតម្លៃលក់ចាប់ពី ១១២ ០០០ ដុល្លារ ព្រមទាំងទទួលបានការបញ្ជាទិញ ៩៩៩ គ្រឿងបន្ទាប់ការដាក់បញ្ចេញ នៅទីផ្សារប្រទេសចិន ។
Nio ET9 ផលិតឡើងផ្អែកនៅលើស្ថាបក្យកម្មថ្មី NT 3.0 platorm 900V architecture បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦៩៧ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រនៅពេលសាកមថ្មពេញម្តង និងមានបច្ចេកវិទ្យាប្តូរអាគុយ full battery swap តម្លៃ ៩០ ៤៥០ ដុល្លារ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ៣២៤ ម.ម ទទឹង ២ ០១៦ ម.ម កំពស់ ១ ៦២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២៥០ ម.ម ។ សម្រាប់លក្ខណៈពិសេសផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ស្ព័រទំហំ ២៣ អ៉ីញ និងការបើក-បិទឃ្លុបខាងមុខដោយថាមពលអគ្គិសនី ។ លើសពីនេះ ET9 ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញា lidar ចំនួន ៣ រួមទាំងកាមេរ៉ាមួយនៅចំកណ្តាល និងកាមេរ៉ាកម្រិតខ្ពស់ចំនួន ២ នៅគែមខាងមុខនៃដំបូល និងបំពាក់កញ្ចក់មើលក្រោយបែបឌីជីថល។
ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ និងនអេក្រង់កំសាន្តទំហំ ១៤,៥ អ៉ីញ ព្រមទាំងអេក្រង់ទំហំ ៨ អ៉ីញសម្រាប់អ្នកដំណើរនៅផ្នែកខាងក្រោយ ខណៈកៅអីខាងក្រោយអាចបត់បានរហូត ៤៥ដឹក្រេ ជាមួយប្រវែងទទឹង ៥៨២ ម.ម ជាងនេះទៅទៀត រថយន្តនេះមានកញ្ចក់ការពារកម្តៅថ្ងៃដែលអាចបើកដំណើរការបានដោយគ្រាន់តែចុចប៊ូតុងម្តងប៉ុណ្ណោះ ៕