
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់លក់ Pre-Sale ជាផ្លូវការនៅរថយន្តអគ្គីសនីសុទ្ធ Fang Cheng Bao 3 ប្រភេទ Crossover ជាមួយតម្លៃលក់ ១៩ ៣០០ ដុល្លារ ដល់ ២៨ ០០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។
Fang Cheng Bao 3 ផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤២២ សេះ ផ្គួបជាមួយអាគុយទំហំ ៧៨,៧២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
សម្រាប់ផ្នែកខាងក្រៅផ្តល់នៅភាពហាប់ណែន និងទាក់ទាញ ជាពិសេសផ្នែកខាងមុខអំណាច ជាមួយប៉ាណា និងកាងការពារ ប្រើប្រាស់ចង្កៀងមុខ–ក្រោយ LED ព្រមទាំងឃ្លុបនៅលើដំបូលសម្រាប់ដាក់ Drone ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ព្រមទាំងទទួលបានប្រព័ន្ធជំនួយការអ្នកបើករ God’s Eye រួមទាំងប្រព័ន្ធ DiPilot 100 ទៀតផង ៕