
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គីសនីសុទ្ធ Lexus RZ ស៊េរីឆ្នាំ ២០២៥ អាប់ដេតថ្មីបន្ថែម គ្រោងនឹងដាក់លក់ជាផ្លូវការនៅលើទីផ្សារសកលក្នុងពាក់កណ្តាលឆ្នាំ ២០២៥ ។
Lexus RZ ផ្តល់នៅជម្រើសចំនួន ៣ម៉ូដែលរួមមាន RZ 350e, RZ 550e និង F Sport ទាំងអស់នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាតម៉ោង អាចបើកបរបានចម្ងាយ ៤៥០ គីឡូម៉ែត្រ ដល់ ៥៧៥ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៨០៥ ម.ម ទទឹង ១ ៨៩៥ ម.ម កំពស់ ១ ៦៣៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ។ រូបរាងខាងក្រៅរបស់ Lexus RZ ថ្មីនេះ គឺស្ទើរតែមិនផ្លាស់ប្តូរពីកំណែបច្ចុប្បន្ននោះទេ ដោយក្រុមហ៊ុនបន្ថែមតែជម្រើសពណ៌ថ្មី និងថាសកង់ឌីស្សាញថ្មីទំហំចាប់ពី ១៨ អ៉ីញ និង ២១ អ៉ីញ ។
ផ្នែកខាងក្នុង ក៏មិនមានការផ្លាស់ប្តូរអ្វីដែរ បើប្រៀបធៀបទៅនឹងជំនាន់បច្ចុប្បន្ន។ សម្រាប់ប្រភេទ F SPORT ត្រូវបានបំពាក់ដោយចង្កូតបែបប្រណាំង, ដំបូលបែប Panoramic Sunroof បើក-បិទដោយអូតូជាដើម ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ Steer-by-Wire electronic steering system ផងដែរ ៕