ឡានអគ្គីសនីសុទ្ធ MG S5 ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពីប្រទេសអូស្រ្តាលី ANCAP

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្តអគ្គិសនីសុទ្ធ MG S5 ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនីសុទ្ធ MG S5 EV បានទទួលពិន្ទុទៅលើការ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ការការពារអ្នកដំណើរពេញវ័យចំនួន ៩០ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៦ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៩ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨២ ភាគរយ

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង NPE platform ដំណើរការដោយ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ២៥០ ញ៉តុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង សម្រាប់ម៉ូដែល D និង X
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៤៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉តុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង សម្រាប់ម៉ូដែល V ។ សម្រាប់ការសាកថ្មល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម