
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC Motor បានធ្វើការដាក់បង្ហាញចេញនៅរូបភាពរបស់រថយន្តអគ្គីសនីសុទ្ធ MG4 ប្រភេទ hatchback ជំនាន់ថ្មី ដែលរំពឹងថាអាចនឹងចេញលក់នៅចុងឆ្នាំ ២០២៥ នេះ នៅទីផ្សារប្រទេសចិន ។
MG4 ថ្មីនេះ មានប្រវែងតួខ្លួនសរុប ៤ ៣៩៥ ម.ម ទទឹង ១ ៨៤២ ម.ម កំពស់ ១ ៥៥១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥០ ម។ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ត្រូវបានផ្លាស់ប្តូរទៅលើរន្ធខ្យល់ខាងមុខរាងជាសំណាញ់ ចង្កៀងមុខ-ក្រោយប្រភេទ LED រចនាថ្មីផងដែរ ។
ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្ត MG4 ថ្មីនេះ បំពាក់ជាមួយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦០ សេះ ខណៈទំហំអាគុយ រួមទាំងចម្ងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕