
[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen គ្រោងនឹងធ្វើការដាក់លក់ជាផ្លូវនៅរថយន្តម៉ូដែល ID.Evo ស៊េរីឆ្នាំ ២០២៦ ប្រភេទ SUV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ក្នុងឆ្នាំ ២០២៦ នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់រំពឹងថាខ្ទង់ ៣ម៉ឺនដុល្លារ ។
Volkswagen ID.Evo ត្រូវបានផលិតឡើងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន XPeng ហើយក៏ទំនងនឹងអាចប្រើប្រាស់នៅគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Xpeng G9 រួមទាំងបំពាក់អាគុយ ដែលអាចផ្តល់ចម្ងាយបើកបរបាន ៧០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសាកថ្មល្បឿនលឿន 800V high-voltage system ផងដែរ ។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានរូបរាងខុសពីម៉ូដែល Volkswagen ផ្សេងៗ ផ្តល់នៅមាន Luxury ដោយផ្នែកខាងមុខមានចង្កៀង daytime running light អូសចោត ជាមួយឡូហ្គោ VW នៅចំកណ្តាល ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំធំ ឌីស្សាញរាងជាសំបុកឃ្មុំ និងចង្កៀងក្រោយ LED លេងការឌីស្សាញស៊ីគ្នាផ្នែកខាងមុខ ។
ចំពោះនៅផ្នែកខាងក្នុង ត្រូវបានឡើងបែប Futuristic ដោយទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាបច្ចេកវិទ្យា Ai technology កន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការអ្នកបើកបរ L2++ ADAS ទៀតផង ៕