ឡានអ៉ីដ្រូហ្សែនរបស់ Hyundai ចាក់មួយពេញជិះបាន ៨៨៧គ.ម ក្លាយជាកំណត់ត្រាថ្មី

រថយន្ត Hyundai Nexo នៅប្រទេសអូស្ត្រាលីបានបំបែកកំណត់ត្រាពិភពលោកជារថយន្តដែលប្រើប្រាស់ថាមពលអ៉ីដ្រូហ្សែនអាចបើកបរបានចម្ងាយឆ្ងាយបំផុតសម្រាប់ការចាក់បំពេញថាមពលម្ដង។

រថយន្ត Nexo ត្រូវបានអ្នកបើកបរឈ្មោះថា Brendan Reeves បើកវាឆ្លងកាត់ពី Essendon Fields នៃទីក្រុង Melbourne ទៅកាន់តំបន់ Broken Hill។ បើផ្អែកតាមកំណត់ត្រាលើរថយន្ត Nexo បានបង្ហាញថាការបើកបរនេះគឺមានចម្ងាយសរុប ៨៨៧,៥គីឡូម៉ែត្រ ដែលអាចបំបែកកំណត់ត្រាចាស់ដែលមានចម្ងាយ ៧៧៨គីឡូម៉ែត្រ ធ្លាប់បង្កើតបានដោយលោក Bertrand Piccard កាលពីឆ្នាំ២០១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថារថយន្ត Hyundai Nexo នេះមានរយៈចម្ងាយបើកបរផ្លូវការគឺ ៦៦៦គីឡូម៉ែត្រ ដោយផ្អែកលើការធ្វើតេស្ត WLTP។ យ៉ាងណាក្ដី Brendan អាចបើករថយន្តនេះបានចម្ងាយដល់ជិត ៩០០គីឡូម៉ែត្រសម្រាប់ការចាក់បំពេញអ៉ីដ្រូហ្សែនម្ដង ដែលការបើកបរនេះចំណាយពេល ១៣ម៉ោង និង៦នាទី ជាមួយល្បឿនអតិបរមា ៦៦,៩គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម