ឡានអ៊ីដ្រូហ្សែន Hyundai លក់ដាច់ខ្លាំងនៅស្រុកកំណើត

Hyundai Nexo ដែល​ជា​ SUV ​ដំបូង​ក្នុង​លោក​ប្រើ​​ប្រាស់​ថាមពល​អ៊ីដ្រូហ្សែន លក់​មិន​សូវ​ដាច់​ប៉ុន្មាន​ទេ​នៅ​សហរដ្ឋអាមេរិក​ ប៉ុន្តែ​នៅ​ប្រទេស​កំណើត​ឯណោះ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់។

Hyundai បាន​ឲ្យ​ដឹង​ថា​គិត​ចាប់​ពី​ខែ​មីនា​ ឆ្នាំ ២០១៨ ពេល​ដែល​រថយន្ត Hyundai Nexo ចេញ​លក់​មក​ទល់​ពេល​នេះ រថយន្ត​នេះ​អាច​លក់​ចេញ​បាន​ជាង ១​ម៉ឺន​គ្រឿង​ហើយ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ Hyundai បាន​បង្ហាញ​ជំនឿ​ជាក់​ថា​នៅ​​​ឆ្នាំ ២០២០ នេះ នឹង​អាច​លក់​រថយន្ត​ Nexo ​បាន​ចំនួន ១០ ១០០​គ្រឿង ប្រសិន​បើ​អាច​រក្សា​តម្រូវ​ឲ្យ​នៅ​ខ្ពស់​បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែម​​ពី​នេះ​ដែរ Hyundai ក៏​បាន​នាំ​ចេញ​រថយន្ត Nexo បាន​ចំនួន ១៨៤១​គ្រឿង​ ផង​ដែរ គិត​ចាប់​ពី​ខែ​មីនា​ ឆ្នាំ ២០១៨ ដល់​ខែ​កញ្ញា ឆ្នាំ ២០២០ នេះ។ នៅ​ត្រឹម​ឆ្នាំ ២០២៥ ក្រុមហ៊ុន Hyundai មាន​គោលដៅ​បញ្ចេញ​រថយន្ត​​ថ្មីៗ​ជា​ច្រើន ដែល​ក្នុង​នោះ​នឹង​មាន​រថយន្ត​អ៊ីដ្រូហ្សែន​ថ្មី​ចំនួន​ពីរ​ ដែល​នឹង​ដាក់​លក់​​ជា​មួយ​រថយន្ត Nexo៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម