ឡាន ៥ ម៉ូដែលនេះ អ្នកអានចំណងជើងមិនទាន់អស់ផង អាចរត់ដល់កុងទ័រ ១០០គ.ម/ម៉ បាត់ទៅហើយ!

[ទីផ្សារបរទេស] ប្រសិនបើអ្នកជាអ្នកអានមិនសូវលឿនប៉ុន្មាន អ្នកប្រហែលជាចំណាយពេលចន្លោះពី ៤ ទៅ ៥ វិនាទី ដើម្បីអាចចំណងជើងខាងលើ។ បើមិនជឿទេ អ្នកអាចសាកល្បឿនអានម្តងទៀតបាន ហើយ Cambo Auto ធានាថាអ្នកនឹងចំណាយពេលលើសពី ២វិនាទី។

តើប្រិយមិត្តជឿទេថា អ្នកអានចំណងជើងខាងលើនោះមិនទាន់ទាំងចប់អស់ផង តែរថយន្តទាំង ៥ ម៉ូដែលខាងក្រោមនេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង បាត់ទៅហើយ។

រថយន្តទាំង ៥ ម៉ូដែលនោះមានដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១) Ferrari SF90 Stradale ជាន់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,០ វិនាទី

២) Tesla Model S Plaid ជាន់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,១ វិនាទី

៣) Porsche 911 Turbo S Lightweight ជាន់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,១ វិនាទី

៤) Lamborghini Huracan Peformante / Porsche 918 Spyder ជាន់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,២ វិនាទី

៥) Rimac Nevera ជាន់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១,៩ វិនាទី

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម