ក្រុមហ៊ុននាំចូលរថយន្ត Audi ផ្លូវការនៅប្រទេសហ្វីលីពីនឈ្មោះថា PGA Cars បានដាក់លក់បញ្ចុះតម្លៃរថយន្ត Audi ស៊េរីឆ្នាំ ២០២០ ជាច្រើនម៉ូដែល ដែលមានចុះថ្លៃដល់ ១លានពេសូ (ប្រមាណ ២ម៉ឺនដុល្លារ) ដូចៗគ្នា។
ការបញ្ចុះតម្លៃនេះគឺជាផ្នែកមួយនៃប្រូម៉ូសិន “Factory Warehouse Sale” របស់ក្រុមហ៊ុន ហើយម៉ូដែលដែលទទួលបានការបញ្ចុះតម្លៃច្រើនសន្ធឹកនេះរួមមាន A4, A6, A8 L, RS4 Avant, Q2, Q3, Q5 និង Q8 ផងដែរ ដោយសុទ្ធតែបញ្ចុះតម្លៃ ២ម៉ឺនដុល្លារទាំងអស់។
គួរដឹងថាកាលពីឆ្នាំមុន ក្រុមហ៊ុន PGA Cars បានបង្កើតនូវប្រូម៉ូសិនបញ្ចុះតម្លៃស្រដៀងគ្នានេះដែរ ប៉ុន្តែនេះជាលើកដំបូងហើយដែលក្រុមហ៊ុនដាក់បញ្ចូលរថយន្តតម្លៃថ្លៃម៉ូដែល A8 L ក្នុងការប្រូម៉ូសិន៕