ឡាន Bugatti Centodieci ត្រូវម្ចាស់ដាក់លក់វិញ យកចំណេញរាប់លានដុល្លារ

ក្រុមហ៊ុន Bugatti បានបង្ហាញចេញរថយន្តម៉ូដែល Centodieci កាលពីឆ្នាំ២០១៩ ក្នុងកម្មវិធី Pebble Beach ដោយមានផលិតត្រឹម១០គ្រឿងប៉ុណ្ណោះ ហើយរថយន្តទាំង១០គ្រឿងគឺសុទ្ធតែមានម្ចាស់រួចអស់ទៅហើយដែរ។

យ៉ាងណាក្ដី មានម្ចាស់រថយន្ត Centodieci បានសម្រេចចិត្តលក់ឈ្មោះជាម្ចាស់រថយន្តដ៏កម្រនេះ ដោយដោះដូរជាមួយនឹងលុយចំណេញមហាសាល។ ឈ្មោះជាម្ចាស់នៃរថយន្ត Centodieci ត្រូវបានគេប្រទះឃើញដាក់លក់តាមរយៈភ្នាក់ងារលក់រថយន្តប្រណីតនៅអាល្លឺម៉ង់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Centodieci នេះមានតម្លៃដើម ៨លានអឺរ៉ូ (ប្រមាណ ៩,៥លានដុល្លារ) ហើយឈ្មោះជាម្ចាស់នៃរថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃ ១០,៥លានអឺរ៉ូ (ប្រមាណ ១២,៥លានដុល្លារ)។

គួរដឹងថាជាមួយតម្លៃដើម ៨លានអឺរ៉ូ បានធ្វើឲ្យរថយន្ត Centodieci ក្លាយជារថយន្តដែលមានតម្លៃថ្លៃជាងគេលំដាប់ទីពីររបស់ Bugatti ដោយស្ថិតនៅពីក្រោយរថយន្ត Bugatti La Voiture Noire ដែលមានតម្លៃប្រមាណ ១៣លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម