រថយន្ត Cadillac Escalade ជំនាន់ថ្មី ដែលផ្លាស់ប្ដូររូបរាងថ្មីនឹងចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយនឹងលក់ជាស៊េរីឆ្នាំ ២០២១ តែម្ដង។
មុនការចេញលក់រថយន្តស៊េរីឆ្នាំ ២០២១ នេះ ក្រុមហ៊ុន Cadillac បានផ្ដល់ការចុះថ្លៃច្រើនសម្បើមរហូតដល់ ១៦ ៥០០ ដុល្លារ សម្រាប់រថយន្ត Escalade ស៊េរីឆ្នាំ ២០២០ សម្រាប់នៅលើទីផ្សារសហរដ្ឋអាមេរិក។
ការចុះតម្លៃនេះ គឺបានដឹងផ្អែកតាមការចុះផ្សាយរបស់វិបសាយ CarsDirect ដែលខណៈពេលនេះរថយន្ត Escalade ស៊េរីឆ្នាំ ២០២០ គឺមានតម្លៃចាប់ពី ៧៦ ៤៩០ ដុល្លារ។ ការបញ្ចុះតម្លៃពិសេសនេះគឺផ្ដល់ជូនសម្រាប់ម្ចាស់រថយន្ត Escalade ស៊េរីឆ្នាំ ២០១៤ ដល់ ២០១៧ តែប៉ុណ្ណោះ៕