ឡាន Chevrolet Camaro ឆ្នាំ២០២២ ទំនងចូលរោងចក្រផលិត នៅខែកញ្ញាឆ្នាំនេះ

រថយន្ត Chevrolet Camaro ស៊េរីឆ្នាំ២០២២ កំពុងតែត្រៀមខ្លួនដើម្បីចូលរោងចក្រផលិតហើយប ប៉ុន្តែវានឹងចេញលក់រៀងយឺតជាងការរំពឹងទុកបន្តិច។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា Chevrolet ធ្លាប់មានគម្រោងផលិតរថយន្តស្ព័រ Camaro នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ប ប៉ុន្តែគម្រោងនេះត្រូវបានពន្យាពេលវិញ ហើយលើកទៅដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ មិនបានបង្ហាញពីមូលហេតុ ក៏ដូចជាពន្យល់ឲ្យដឹងច្បាស់ឡើយ គ្រាន់តែដឹងថា ការពន្យាពេលនេះគឺប៉ះពាល់ទាំង រថយន្ត Camaro Coupe និង Camaro Convertible។

គួររំលឹកឲ្យដឹងដែរថា Chevrolet បានបើកឲ្យបញ្ជាទិញរថយន្ត Camaro ឆ្នាំ២០២២ តាំងពីថ្ងៃទី០៨ ខែមេសា មកម្ល៉េស បើទោះបីជារូបរាងពិតប្រាកដវាយ៉ាងណា មិនទាន់ត្រូវបានគេឃើញក៏ដោយ។ យ៉ាងណាក៏ដោយ របាយការណ៍មួយចំនួនអះអាងថា វានឹងទទួលបានការអាប់ដេតតិចតួច បើប្រៀបធៀបនឹងម៉ូដែលឆ្នាំ២០២១។

ចំពោះជម្រើសម៉ាស៊ីនវិញ គេរំពឹងថានៅដូចដើមដដែល គឺ ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧៥, ម៉ាស៊ីនចំណុះ ៣,៦លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ, ម៉ាស៊ីនចំណុះ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៥៥សេះ និង ម៉ាស៊ីនចំណុះ ៦,២លីត្រ supercharged ទំហំ ៨ស៊ីឡាំង មានកម្លាំងដល់ ៦៥០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម