[ទីផ្សារបរទេស] រថយន្ត Ferrari 812 Superfast និង Ferrari 812 GTS បានបិទបញ្ចប់ការកុម្ម៉ង់ទិញជាផ្លូវការ ដោយក្រុមហ៊ុនមិនមានផែនការក្នុងការបើកទទួលការកុម្ម៉ង់សម្រាប់រថយន្តទាំងពីរប្រភេទនេះជាថ្មីឡើយ។
ផ្អែកតាមអ្នកនាំពាក្យសម្រាប់ Ferrari Australasia ដែលប្រចាំនៅប្រទេសអូស្ត្រាលីបានឲ្យដឹងបែបនេះថា ៖ “បច្ចុប្បន្ននេះមិនមានផែនការបើកទទួលការកុម្ម៉ង់សម្រាប់រថយន្តទាំងនេះទេ ហើយក៏ពួកយើងក៏អាចផ្ដល់ជូនកាលបរិច្ឆេទផលិតលម្អិតបានដែរ។”
ការផលិតនៃរថយន្តទាំងពីរនឹងត្រូវបន្តរហូតដល់បានសម្រេចរាល់ការកុម្ម៉ង់ទិញទាំងអស់ ប៉ុន្តែអតិថិជននឹងមិនអាចកុម្ម៉ង់ទិញរថយន្តនេះបានបន្តទៀតឡើយ។ ហេតុផលមួយដែលរថយន្ត Ferrari 812 ទាំងពីរត្រូវបិទលែងទទួលការកុម្ម៉ង់នេះ ក៏ដោយសារតែច្បាប់នៃឧស្ម័នពុលថ្មីដែលបានអនុវត្តន៍នៅតាមបណ្ដាប្រទេសជាច្រើន ដែលបានបង្ខំឲ្យ Ferrari ងាកទៅប្រើបច្ចេកវិទ្យា Hybrid និង Turbocharged ជំនួសឲ្យម៉ាស៊ីន V12។
ការលែងទទួលការកុម្ម៉ង់សម្រាប់រថយន្ត Ferrari 812 នេះ ជាសញ្ញាថាម៉ាស៊ីន V12 នឹងត្រូវបញ្ចប់ជីវិតនៅក្នុងពេលឆាប់ៗ ដែលវាបានប្រើប្រាស់លើរថយន្តល្បីៗដូចជា Daytona, 550 Maranello និង F12 Berlinetta ផងដែរ៕