ឡាន Ford Ranger លក់ដាច់រកគូប្រៀបគ្មាននៅទីផ្សារវៀតណាម

[ទីផ្សារបរទេស] រថយន្តភីកអាប់ Ford Ranger បានលក់ចេញអស់បានចំនួន ២៣៩៤គ្រឿង កាលពីខែតុលា លើទីផ្សារប្រទេស វៀតណាម ច្រើនជាង ៤,៧ដង បើធៀបនឹងចំនួនលក់របស់រថយន្តភីកអាប់ដទៃទៀតបូកបញ្ចូលគ្នា។

ចំនួនលក់កាលពីខែតុលា មានការកើនឡើង ៦៧៥គ្រឿង ធៀបនឹងខែកញ្ញា ខណៈដែលចំនួនលក់ពេញមួយឆ្នាំ២០២២នេះ មានសរុប ១២ ០២៨គ្រឿង រួចមកហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថារថយន្ត Ranger ជំនាន់ថ្មីបានចេញលក់ជាផ្លូវការនៅវៀតណាមកាលពីខែសីហា ដោយមានចែកចេញជា៦ប្រភេទ មានតម្លៃចាប់ពីប្រមាណ ២៦ ៦០០ដុល្លារ ដល់ប្រមាណ ៣៨ ៩៤០ដុល្លារ។

ចំណាត់ថ្នាក់លេខពីរលើតារាងរថយន្តភីកអាប់នៅវៀតណាមគឺបានទៅលើរថយន្ត Mitsubishi Triton ដែលលក់បានចំនួន ៣៦៩គ្រឿងកាលពីខែតុលា ដោយធៀបនឹងខែកញ្ញាមានការថយចុះចំនួនលក់ ៥៦គ្រឿង និងមានចំនួនលក់សរុប ៤ ៣៧១គ្រឿង គិតត្រឹមខែតុលានេះ។

ចំណាត់ថ្នាក់លេខបីនោះគឺរថយន្ត Mazda BT-50 ដែលលក់បាន ៨២គ្រឿង និងរថយន្តភីកអាប់ Isuzu D-Max លក់បាន ៥៧គ្រឿង ខណៈដែល Toyota Hilux លែងមានចរាចរណ៍លក់លើទីផ្សារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម