ឡាន Hummer អគ្គិសនីកម្លាំង ១០០០សេះ បង្ហើបរូបរាងជាថ្មីម្ដងទៀត

រថយន្ត​ Hummer អគ្គិសនី​​ដើម​ឡើយ​ត្រូវ​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ២០ ខែ​ឧសភា ប៉ុន្តែ​ដោយ​សារ​ជំងឺ​កូវីដ​១៩ ធ្វើ​ឲ្យ​ផែនការ​ប្រកាស​ត្រូវ​លើក​ពេល។ ពេល​នេះ​ក្រុមហ៊ុន GMC បាន​បង្ហាញ​ចេញ​នូវ Teaser ថ្មី​មួយ​ទៀត​បង្ហើប​ពី​រូបរាង​រថយន្ត Hummer អគ្គិសនី ដែល​នឹង​បង្ហាញ​មុខ​​នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០២០ នេះ​។

វីដេអូ Teaser ចុង​ក្រោយ​នេះ​បាន​ឲ្យ​គេ​ឃើញ​អំពី​ដំណើរ​ការ​អភិវឌ្ឍន៍​រថយន្ត​ និង​បាន​បង្ហាញ​ពី​ដំណឹង​ថ្មី​ទាក់ទង​នឹង​រថយន្ត​ផង​ដែរ។ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​គឺ Infinity Roof ដែល​​​ដំបូល​របស់​​រថយន្ត​​អាច​ដោះ​ចេញ​​ពី​រថយន្ត​បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​កន្លង​មក​ GMC ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា Hummer អគ្គិសនី នឹង​មាន​ប្រព័ន្ធ​អគ្គិសនី​ដែល​ផលិត​កម្លាំង​បាន ១០០០សេះ ដែល​អាច​ឲ្យ​រថយន្ត​នេះ​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៣​វិនាទី​ប៉ុណ្ណោះ។ រថយន្ត Hummer អគ្គិសនី​នឹង​ដាក់​លក់​លើ​ទីផ្សារ​នៅ​ចុង​ឆ្នាំ ២០២១ ក្រោយ​ពី​ប្រកាស​ចេញ​នា​ចុង​ឆ្នាំ ២០២០៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម