Toyota គឺជាមេដើមចមបង្កើតរថយន្ត Hybrid ជាមួយនឹងរថយន្ត Prius ប៉ុន្តែឥឡូវនេះរថយន្ត Hybrid បានរីកស្គុះស្គាយគ្រប់ទីកន្លែង។ ជាមួយគ្នានេះ រថយន្ត Hybrid ចាប់ផ្តើមទទួលបានភាពប្រណីតបន្តិចម្តងៗ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
កាលពីមុន ដោយសារតែរថយន្ត Hybrid ប្រើប្រាស់ម៉ាស៊ីនផង និងអាគុយ Hybrid ផង ធ្វើឲ្យវាកាន់តែធ្ងន់ ហើយមានបញ្ហាស្មុគស្មាញច្រើនទៀតផង។ ផ្ទុយទៅវិញ រថយន្ត Hybrid សព្វថ្ងៃនេះ បានផ្លាស់ប្តូរយ៉ាងខ្លាំង ដោយអាគុយ Hybrid របស់វាស្រាលជាងមុន, ប្រព័ន្ធ Hybrid របស់វាកាន់តែដំណើរការល្អ និងសន្សំសំចៃជាងមុនផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តប្រណីតជាច្រើន ក៏បានងាកមកផលិតរថយន្ត Hybrid ផងដែរ។
ខាងក្រោមនេះគឺជារថយន្តHybrid ឆ្នាំ២០២០ ទាំង៩ម៉ូដែល ប្រណីត និងសន្សំសំចៃបំផុត៖
១) Porsche Cayenne E-Hybrid
២) Mercedes-Benz S-Class Hybrid
៣) Lexus RX Hybrid
៤) Volvo S90 Hybrid
៥) Range Rover Hybrid
៦) Porsche Panamera E-Hybrid
៧) Acura MDX Hybrid
៨) BMW 7 Series Hybrid
៩) Lexus LC Hybrid