រថយន្ត Jeep Wrangler 4xe ស៊េរីឆ្នាំ២០២១ ដែលប្រើប្រាស់ម៉ាស៊ីន Hybrid កំពុងតែលក់ដាច់ខ្លាំង ហើយឥឡូវនេះតម្លៃរបស់វាកាន់តែឡើងថ្លៃ ដោយម៉ូដែល Sahara និង Rubicon ទ្វារ៤ បានឡើងថ្លៃ ១ ២២០ដុល្លារទៀត ធ្វើឲ្យតម្លៃសរុបវាឡើងដល់ ៥២ ៥២០ដុល្លារ និង ៥៦ ២២០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។
គួរឲ្យដឹងដែរថា តម្លៃនៃរថយន្ត Jeep Wrangler 4xe កាលចេញលក់ដំបូង គឺត្រឹមតែ ៤៩ ៤៩០ដុល្លារប៉ុណ្ណោះ ខណៈគិតរហូតមកទល់ពេលនេះ គឺឡើងថ្លៃជាង ៣ពាន់ដុល្លារហើយ។
រថយន្ត Jeep Wrangler 4xe មានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ៣៧៥សេះ ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ ២១ម៉ាយ៍ ឬ ៣៣គីឡូម៉ែត្រទៀតផង នៅពេលសាកភ្លើងពេញម្តង។
សូមបញ្ជាក់ថា ក្រុមហ៊ុន Jeep ក៏នឹងចេញរថយន្ត Wrangler Rubicon V8 ផងដែរ ហើយវាច្បាស់ណាស់ថានឹងមានតម្លៃថ្លៃជាងម៉ូដែលប្រើ Hybrid នេះ៕