រថយន្ត Lexus LX 570 Super Sport S ស៊េរីឆ្នាំ ២០២១ បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសវៀតណាម តាមរយៈការនាំចូលរបស់ក្រុមហ៊ុនឯកជនដែលមានដាក់លក់ក្នុងតម្លៃដល់ប្រមាណ ៤២៧ ៥៤៥ដុល្លារ។
រថយន្ត LX 570 Super Sport S ស៊េរីថ្មីមានការផ្លាស់ប្ដូរផ្ទាំងប៉ាណាមុខខុសប្លែកពីមុន ដែលស្រដៀងនឹងផ្ទាំងប៉ាណាលើរថយន្ត Lexus RX ស៊េរីឆ្នាំ ២០២១ ដែរ។ រថយន្តនេះដែរក៏មានរំលេចដោយក្រូម៉េលើផ្នែកជាច្រើនដែលមើលទៅកាន់តែទាក់ភ្នែក។
ចំណុចដែលមិនមានការផ្លាស់ប្ដូរលើរថយន្ត Lexus LX ថ្មីនេះគឺការបំពាក់នូវម៉ាស៊ីន ៥,៧លីត្រ ៨ស៊ីឡាំង ដែលផលិតកម្លាំងបាន ៣៦៧សេះ ប្រើប្រាស់គួបផ្សំនឹងប្រព័ន្ធបើកបរវិលកង់ទាំងបួន និងប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ៕