ឡាន Lexus RC F ពិសេសនេះ ទម្ងន់ស្រាលជាងប្រភេទធម្មតា ៥០០គីឡូក្រាម

ក្រុមហ៊ុន​ចែក​ចាយ​រថយន្ត​ Lexus ​ផ្លូវ​ការ​នៅ​សហភាព​អារ៉ាប់រួម​​ឈ្មោះ​ថា AI-Futtaim Lexus បាន​សហការ​ជា​មួយ​នឹង​អ្នក​​ជំនាញ​ Drift រថយន្ត​ឈ្មោះ Ahmad Daham ដើម្បី​បង្កើត​រថយន្ត Lexus RC F ពិសេស​មួយ​សម្រាប់​ការ Drift។

ក្រោម​កិច្ច​សហការ​រវាង​ក្រុមហ៊ុន និង​អ្នក​ជំនាញ​ Drift គេ​បង្កើត​នូវ​រថយន្ត​ Lexus RC F Carbon Kelvar ដែល​រថយន្ត​នេះ​​មាន​ចំណុច​ខ្លាំង​ពីរ គឺ​មាន​កម្លាំង​ខ្លាំង និង​ទម្ងន់​ស្រាល។ Lexus RC F Carbon Kelvar មាន​កម្លាំង​រហូត​ដល់ ១២០០សេះ និង​មាន​ទម្ងន់​ត្រឹម ១២៥០គីឡូក្រាម​ប៉ុណ្ណោះ ដែល​ស្រាល​ជាង RC F ធម្មតា​ ៥០០​គីឡូក្រាម​ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បី​ផលិត​បាន​រថយន្ត​ស្រាល​បែប​នេះ​គឺ​បាន​ប្រើ​ប្រាស់​វត្ថុធាតុ Carbon Kelvar សម្រាប់​ផលិត​​ជា​តួ​ខ្លួន​ទាំង​មូល​របស់​រថយន្ត​តែ​ម្ដង។ ចំណែក​ម៉ាស៊ីន​​ដែល​ជា​បេះដូង​របស់​រថយន្ត គឺ​គេ​បាន​បំពាក់​ម៉ាស៊ីន ៣,០លីត្រ ៦ស៊ីឡាំង ដែល​បាន​មក​ពី​រថយន្ត​ Toyota Supra A80 គួប​ផ្សំ​នឹង Turbocharger ម៉ូដែល Garret GTX3584៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម