ឡាន Lotus TYPE 132 នឹងក្លាយជារថយន្ត SUV អគ្គិសនីដ៏ប្រណិត និងថ្លៃបំផុតនៅលើពិភពលោក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lotus បានបញ្ចេញវីដេអូ teaser របស់រថយន្ត SUV អគ្គិសនីដំបូងបង្អស់របស់ម៉ាកយីហោ ‘The Lotus of SUVs’ ដែលត្រូវបានគេដាក់ឈ្មោះថា TYPE 132 មុនពេលការចេញលក់ជាផ្លូវការក្នុងខែមីនា ឆ្នាំ ២០២២ ហើយនឹងក្លាយជារថយន្ត SUV អគ្គិសនីសុទ្ធ ល្អបំផុត និងថ្លៃបំផុតនៅលើពិភពលោក។

សម្រាប់រថយន្ត Lotus TYPE 132 គឺជាផលិតផលដំបូងគេដែលត្រូវបានផលិតឡើងដោយប្រើប្រាស់លើស្ថាបត្យកម្ម EPA 800V ដើម្បីទ្រទ្រង់រថយន្តអគ្គិសនី ជាមួយនឹងប្រវែងគន្លាតកង់មុខ-ក្រោយ ប្រវែងពី ២៨៨៩ ដល់ ៣១០០ មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមព័ត៌មានបច្ចុប្បន្ននៅលើអ៊ីនធឺណិត Lotus TYPE 132 ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីពីរ មានកម្លាំង ១០០០ សេះ ប្រព័ន្ធតង់ស្យុងខ្ពស់ 800វ៉ុល បង្កើនល្បឿនពី 0-១០០ គីឡូម៉ែត្រ/ម៉ោង រយៈពេល ៣ វិនាទីអាចបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្រ ក្នុងការថ្មម្តង និងចំណាយពេលត្រឹមតែ ៨,៥ នាទីប៉ុណ្ណោះ ជាមួយអាគុយទំហំ ៩២ គីឡូវ៉ាត់ម៉ោង និង ១២០ គីឡូវ៉ាត់ម៉ោង។

ក្នុងនោះ រថយន្តនេះ​ក៏​ទទួលបាន​ជាមួយ​នឹង​ការ​រចនា​ថ្មី​ផង​ដែរ ជាពិសេសតួខ្លួនខ្ពស់, ថាសកង់ទំហំ ២៣ អ៊ីញ ជាមួយនឹងដុំហ្រ្វាំង multi-piston, ចង្កៀងមុខ LED និង ស្តុបខាងក្រោយបែប sci-fi-like។ ចំពោះផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានតុបតែងឡើងដោយរួមជាមួយសរសៃកាបូន និងបានបំពាក់ជាមួយកុងទ័របង្ហាញប្រភេទ Full LCD និងដៃ​ចង្កូត​​បែប​ស្ព័រ។

ជាមួយគ្នានេះ រោងចក្រ Lotus ថ្មីនៅទីក្រុង Wuhan ប្រទេសចិន ជិតរួចរាល់ហើយ ដើម្បីចាប់ផ្តើមផលិតរថយន្តអគ្គិសនីថ្មី។ ជាមួយនឹងការវិនិយោគជាង ១,២៣ ពាន់លានដុល្លារ យោងតាមក្រុមហ៊ុន រោងចក្រនេះនឹងបើកដំណើរការនៅចុងឆ្នាំនេះ ជាមួយនឹងសមត្ថភាពផលិតរថយន្ត ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ។ ក្នុងនោះ គោលដៅរបស់ក្រុមហ៊ុនគឺដើម្បីពន្លឿនការផលិតថ្មីក្នុងវិស័យអាគុយរថយន្តអគ្គិសនី, ម៉ូទ័រអគ្គិសនី ក៏ដូចជាប្រព័ន្ធបើកបរឆ្លាតវៃ។ល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម