អ្នកមួយចំនួនប្រហែលជាបានដឹងហើយថា ក្រុមហ៊ុន Renault-Nissan បានទិញយកក្រុមហ៊ុន Mitsubishi កាលពីឆ្នាំ២០១៦ ដើម្បីបង្កើតជាក្រុមហ៊ុនផលិតរថយន្តធំបំផុត លំដាប់លេខ៣ នៅលើពិភពលោក។
នៅពេលនោះ Mitsubishi បានបន្តដំណើរការផលិតរថយន្តឯករាជ្យធម្មតា ដោយពឹងផ្អែកលើគ្រោងឆ្អឹង ម៉ាស៊ីន និងគ្រឿងគ្រូវខ្លួនឯង ជាជាងចែករំលែកបច្ចេកវិទ្យាជាមួយម៉ាកពីរទៀត។
ទោះជាយ៉ាងណា របាយការណ៍ថ្មីមួយពី Automotive News បានបញ្ជាក់ថា រថយន្ត Mitsubishi Outlander ជំនាន់ក្រោយ នឹងត្រូវផលិតលើគ្រោងឆ្អឹងឡាន Nissan Rogue ថ្មី ព្រមទាំងបំពាក់ម៉ាស៊ីនរបស់ Nissan ផងដែរ។ របាយការណ៍បានអះអាងថា Mitsubishi ត្រូវតែពឹងផ្អែកលើ Nissan ដើម្បីរក្សាជីវិត SUV របស់ខ្លួន។
ស្របពេលដែលមិនទាន់មានព័ត៌មានថាម៉ាស៊ីនមួយណានឹងត្រូវប្រើ គេសង្ស័យថា Mitsubishi ទំនងប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ដែលមានលើរថយន្ត Nissan Rogue តែម្តង៕