ឡាន MPV ប្រើ Plugin-hybrid របស់ Maxus មួយនេះ ចាក់សាំងពេញអាចជិះបាន ១ពាន់គីឡូម៉ែត្រជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC Maxus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mifa 7 ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV កៅអី ៣ជួរ ប្រើ Plug-in hybrid ដែលមានតម្លៃលក់ចាប់ពី ២៧ ៥៨០ ដុល្លារ ដល់ ៣៤ ៤៧៩ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Maxus Mifa 7 ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ២៣៩ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ផ្គបជាមួយអាគុយទំហំ ៣៩,៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៣០ គីឡូម៉ែត្រដោយថាមពលអគ្គិសនី និង ១៣២៧ គីឡូម៉ែត្រនៅពេលចាកសាំងពេញ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩០៧ ម.ម ទទឹង ១ ៨៨៥ ម.ម កំពស់ ១ ៧៥៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៧៥ ម.ម និងភ្ជាប់មកជាមួយការឌិស្សាញរូបរាងផ្នែកខាងក្រៅមានលក្ខណៈ​ជាប្រអប់ជ្រុង ជាចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកខាងម្ខាង ប្រើប្រាស់ទ្វាររូតសងខាងបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ គាំទ្រដោយឈីប Qualcomm 8155 រួមទាំងអេក្រង់សម្រាប់ដំណើរជួរទី ២ ទំហំ ១២,៣ អ៉ីញ និងកៅអីជាប្រភេទ Captain seat ឧបករណ៍បំពងសំលេងម៉ាក JBL ៨ចំនុច ក៏ដូចជាដំបូលកញ្ចក់ Panoramic sunroof ទំហំធំផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម